• អស់កង្វល់ MacBook ថ្មី​​មាន​រន្ធ USB-C តែ​មួយ​​​ដោត​​ឧបករណ៍​ច្រើនដំណាលគ្នា​មិន​បាន​ ដោយ​​ប្រើ InfiniteU

$15.00

Tel : 015688990
Contact Supplier :
Contact Supplier
Add to favorite:
Website : www.itcambodiadialy.billionad.com
View : 549

Description

អស់កង្វល់ MacBook ថ្មី​​មាន​រន្ធ USB-C តែ​មួយ​​​ដោត​​ឧបករណ៍​ច្រើនដំណាលគ្នា​មិន​បាន​ ដោយ​​ប្រើ InfiniteUSB-C នេះ

លែងខ្វល់ចំពោះ MacBook ថ្មី​មាន​រន្ធ USB-C តែ​មួយ​​ដោតប្រើ​ឧបករណ៍​ច្រើនដំណាលគ្នា​មិន​បាន​ ដោយ​​ប្រើ InfiniteUSB-C ក្បាល​ច្រើន​នេះប្រភព៖​ techspot

កុំព្យូទ័រ MacBook ស៊េរី​ថ្មី​អេក្រង់ ១២អ៊ីញ​ដំបូង​របស់ Apple ត្រូវ​បាន​ក្រុមហ៊ុន​អាមេរិក​នេះ​ផលិត​ឡើង​យ៉ាង​ពិសេស​មាន​កម្រាស់​ស្ដើង​ ត្រឹមតែ ១៣,១​មិល្លីម៉ែត្រ ចំណុច​ថ្មី​ខុស​ប្លែក​ពី MacBook ជំនាន់​មុនៗ​មួយ​ទៀត​គឺ​នៅ​ត្រង់​រន្ធ USB ប្រភេទ​ថ្មី​គឺ USB-C។ មតិ​សាធារណជន​ខ្លះ​លើកឡើង​ថា ថ្វីត្បិត MacBook ស្ដើង​នេះ​ឡូយ​ក៏ពិត​មែន ប៉ុន្តែ​នឹង​ពិបាក​បំពេញ​តម្រូវការ​ប្រើប្រាស់​រន្ធ USB ច្រើន​ក្នុង​ពេល​ដំណាលគ្នា។ យ៉ាងណា ជាមួយ​ឧបករណ៍ InfiniteUSB-C នេះ​លោក​អ្នក​នឹង​អស់​ក្ដី​បារម្ភ​ជា​មិន​ខាន។


2015-04-16-image-6


 


ម្យ៉ាង​ដោយសារ​ក្បាល​ឌុយ USB ភាគច្រើន​នៅ​មាន​ប្រភេទ full-size USB ដូច្នេះ វា​អាច​មាន​ការ​ពិបាក​សម្រាប់​ប្រើប្រាស់​ជាមួយ​រន្ធ USB-C ដែល​មាន​នៅ​លើ MacBook អេក្រង់ ១២អ៊ីញ​នេះ។ ក៏​ប៉ុន្តែ​ជាមួយ InfiniteUSB-C លោក​អ្នក​នឹង​អស់​កង្វល់ ក្នុង​ការ​ដោត​បំបែក​ប្រើ​ប្រាស់​ជាមួយ​ឧបករណ៍​ជាច្រើន​ក្នុង​ពេល​តែ​មួយ​ បាន ពិសេស​គឺ​ដោត​ជាមួយ​ស្មាតហ្វូន​តែ​ម្ដង។



InfiniteUSB-C នេះ​ត្រូវ​បាន​រចនា​រូបរាង​ជា​ក្បាល USB-C មាន​ជ្រលួញ​នៅ​ផ្នែក​ចំហៀង និង​រន្ធ USB-C នៅ​ផ្នែក​ខាង​លើ ដែល​ផ្ដល់​លក្ខណៈ ងាយស្រួល​អាច​ឱ្យ​គេ​ដោត​បន្ត​ជាមួយ USB-C ជាច្រើន​ទៀត​បាន។ ដូច្នេះ​លោក​អ្នក​នឹង​អាច​ប្រើ​រន្ធ USB-C បាន​ច្រើន ថ្វីត្បិត MacBook ថ្មី​នេះ​មាន​រន្ធ USB-C តែ​មួយ​ក៏​ដោយ។


គេហទំព័រ techspot បាន​ចុះ​ផ្សាយ​ថា InfiniteUSB-C ពិសេស​នេះ អាច​នឹង​ចេញ​លក់​នៅ​អំឡុង​ខែ​មិថុនា ឬ​ខែ​កក្កដា​ខាង​មុខ​ជាមួយ​តម្លៃ ១៨ដុល្លារ៕